កិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួម ពីរអាជ្ញាធរគ្រប់លំដាប់ថ្នាក់

39

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំដោយលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន: ១,កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២,សេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ និងរបាយការណ៍ប្រចាំឆ្នាំ២០២០ ទិសដៅការងារសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្ត២០២១។ ៣,ផែនការសកម្មភាព  និងផែនការថវិកាប្រចាំឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្នុងខេត្ត ៤,ការបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការរដ្ឋបាលខេត្ត និង៥,សេចក្តីរាយការណ៍អំពីការបង្កើតភូមិថ្មីនៅស្រុកបុរីអូរស្វាយសែនជ័យ ចំណុះឲ្យខេត្តស្ទឹងត្រែង

ដើម្បីរឹតបន្តឹងច្បាប់ដល់មន្ត្រីរាជការក្នុងមូលដ្ឋាន ស្របតាមកោលការប្រមុខដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានៃយើង ដើម្បីបម្រើប្រជាពលរដ្ឋភូមិឃុំមានសុវត្ថភាព៩ចំណុច៕ ដោយ៖ KC.36