រកឃើញពពុះសណ្ដែកមានសាធាតុគីមីបូរ៉ាក់ និងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខ នៅក្នុងផ្សារដូនស ស្រុកស្វាយជ្រំ

7

(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង រកឃើញពពុះសណ្ដែកមានសាធាតុគីមីបូរ៉ាក់ និងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខ នៅក្នុងផ្សារដូនស ស្រុកស្វាយជ្រំ។

លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប) បានអោយដឹងថា: លោកបានសហការជាមួយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ ដូនស ហើយសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ដោយជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញរបស់លោកបានរកឃើញទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា:ស្ករគ្រាប់ចំនួន ១០កញ្ចប់, នំពងទាចំនួន១០ថង់( ១៥ Kg ), ចាហួយដូងចំនួន៨ធុង( ១៦ Kg ), ទឹកសៀងចំនួន១១ដប, ទឹកភេសជ្ជៈ ម៉ាកស្ទីង ចំនួន១២ដប, ទឹកក្រូចឆ្មាចំនួន១០ដប, នំបាញ់ត្រាងចំនួន១៥ Kg និងពពុះសណ្ដែក២គីឡូ ដែលដាក់សាធាតុគីមីបូរ៉ាក់ហើយមន្ត្រីជំនាញ(ក ប ប) ក៏បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ៕ ដោយ:PK