ក្ដៅៗ សមត្ថកិច្ចបានចុះឃាត់ខ្លួន ម្ចាស់មន្ទីរពេទ្យឯកជនម្នាក់ ពាក់ព័ន្ធការប្រើប្រាស់កាំភ្លើង វាយក្បាលសន្តិសុខរងរបួសធ្ងន់

41

កណ្ដាល៖ បន្ទាប់ពីទទួលបាននូវព័ត៌មាន ម្ចាស់មន្ទីរពេទ្យឯកជនមួយកន្លែង យកកាំភ្លើង វាយទៅលើសន្ដិសុខម្នាក់រងរបួសធ្ងន់នោះ សមត្ថកិច្ចនៃនគរបាលខេត្តកណ្ដាល ចុះមកដល់ទីតាំងឃាត់ខ្លួន ជនសង្ស័យភ្លាមៗ យកមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។

យោងតាមគណនេយ្យហ្វេសបុកឈ្មោះ Sien San បានបង្ហោះសារ នៅវេលារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១មុននេះបន្តិច បានសរសេរថា « សូមឯកឧត្តម ប្រធាន មេត្តាជួយមានវិធានការ ចំពោះ ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយម្ចាស់មន្ទីពេទ្យ បានដកកាំភ្លើងវាយក្បាលសន្តិសុខយើងខ្ញុំផង » ។

ផ្អែកតាមរូបភាពជាច្រើនសន្លឹក បានបង្ហាញថា ទីតាំងកន្លែងកើតហេតុនោះ នៅមន្ទីរសំរាកព្យាបាល និងសម្ពព សុខម៉េង ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានរូបភាពបុរសម្នាក់ កាន់កាំភ្លើងខ្លី និងរូបភាពបុរសម្នាក់ បែកក្បាលដេកដួល នៅលើដី មុខទីតាំងខាងលើ ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងពីមូលហេតុ ដែលផ្ដើមឱ្យមានហេតុ បែបនេះនោះទេ៕