អភិបាលខេត្តអញ្ជើញចុះពិនិត្យសភាពការណ៍តាមបន្ទាត់ព្រំដែន កម្ពុជាឡាវ និងកន្លែងធ្វើចត្តាឡីស័ក

18

ខេត្តស្ទឹងត្រែង៖ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកងកម្លាំងសមត្ថកិច្ចទាំង៣ រួមនិងអាជ្ញាធរ មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសភាពការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីការពារទប់ស្កាត់គូវិដ ១៩ ដើម្បីពិនិត្យលើចត្តាឡីស័ក។

នៅក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យតាមខ្សែព្រំដែន លោកអភិបាលខេត្ត ក៏បានចុះពិនិត្យមើលដោយផ្ទាល់ នៅទីតាំងកន្លែងរៀបចំធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋ ពលករដែលបានវិលត្រឡប់មកកាន់មូលដ្ឋាន គឺតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងធ្វើការផ្ដាំផ្ញើដល់ពលករទាំងអស់ ត្រូវអនុវត្តទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដោយមានអាជ្ញាធរ សមត្ថកិច្ច ជំនាញសុខាភិបាល ប្រចាំការនៅទីនោះ ក្នុងការពិនិត្យផងដែរ។

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ក៏បានអញ្ជើញសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលរស់នៅតាមបន្ទាប់ព្រំដែន និងធ្វើការ ផ្តាំផ្ញើឲ្យរក្សាអនាម័យ រក្សាគម្លាត ប្រើម៉ាស ជែល ទឹកអាល់កុល លាងដៃ និងទឹកសាប៊ូ ដើម្បីទប់ស្កាត់ ការពារជំងឺ covid 19 ៕ ដោយ:KC 36